កន្លែងម៉ាស្សា​លួចលាក់​បម្រើសេវា​ផ្លូវភេទ ត្រូវបានសមត្ថកិច្ចសម្រេចបិទទ្វារ

0
89

កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​ និង​ការពារ​ អនីតិជន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​ យីហោ​ ១៦៨​ ហេង​ហេង​ មួយ​កន្លែង​ដែល​មាន​បង្កប់​បម្រើសេវា​ផ្លូវភេទ ហើយជាលទ្ធផល​បានរក​ឃើញ​ស្ត្រី​រង​គ្រោះ​៥​នាក់​ និង​ជនសង្ស័យ​៥​នាក់​ រួម​ជាមួយ​ស្រោមអនាម័យ​ជា​ច្រើន​ប្រអប់​។ នេះបើគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។​
​ប្រតិបត្តិការ​នេះ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ តាន់​ វ​ណ្ណា​រិ​ទ្ធ​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​ និង​ការពារ​អនីតិជន​ ដោយ​មាន​ ការ​សម្របសម្រួល​ពី​លោក​ កុ​ល​ បុ​ន​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​ សាលាដំបូង​រាជធានី​ភ្នំពេញ​ អម​ដោយ​លោក​ យិ​ន​ ភា​រិ​ន​ ជា​ក្រឡាបញ្ជី​ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន កាលពីយប់ថ្ងៃទី២២ ខែឧសភា​​ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ កន្លែង​ម៉ាស្សា​ យីហោ​ ១៦៨​ ហេង​ហេង​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ ៣៧១​ ភូមិ​ម៉​ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ដែល​មាន​ម្ចាស់​ឈ្មោះ​ សួង​ វាសនា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ និង​ឈ្មោះ​ វ៉ា​ ធានី​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ។​
​​បច្ចុប្បន្ន​ផ្ទះ​ម៉ាស្សា​ខាងលើ​ត្រូវ​បាន​សម​ត្ថិ​ក​ច្ចស​ម្រេច​បិទ​ជា​បណ្តោះអាសន្ន​ រីឯ​ជន​រង​គ្រោះ​ និង​ជនសង្ស័យ​ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​នាយកដ្ឋាន​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ចាត់ការ​តាម​នីតិ​វី​ធី​ច្បាប់​ ៕

=>សូមជួយlike PageFacebook ដែលមានឈ្មោះថា «Sok Sao News» ដើម្បីទទួលបានចំណេះដឹង ព័ត៌មាន និងការកម្សាន្ដ។ សូមអរគុណ។

LEAVE A REPLY