កុមារា​និយាយ​ ១៥ ភាសា​ ត្រូវបាន​ព្រឹត្ដិការណ៍​មហោស្រព​តន្ដ្រី​ក្រុង​ប៉េកាំងអញ្ជើញឲ្យចូលរួម នឹងសន្យាជ្រោមជ្រែងឲ្យក្លាយជាអ្នកចម្រៀងទៀតផង

0
85

យោង​តាម Sinchew កុមារា​អាយុ ១៤ ឆ្នាំ ធុច សាលីក មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្រោយ​ពី​កុមារា​រូប​នេះ​បាន​និយាយ​ជា​​មួយ​ភ្ញៀវ​ទេសចរ​ម៉ាឡេស៊ី​ម្នាក់​ជាច្រើន​ភាសា​រួម​ទាំង ម៉ាឡេ អាល្លឺម៉ង់ បារាំង ចិន អេស្ប៉ាញ និង​ថៃ​ជាដើម​។ វីដេអូ​ដើរ​លក់​វត្ថុ​អនុស្សាវរិយ​នៅ​សៀមរាប​អង្គរ​ត្រូវ​បាន​ចែករំលែក​បន្ដ​ពាសពេញ​ពិភពលោក​ និង​​ថែម​ទាំង​មាន​បទសម្ភាស​ជា​ហូរហែរ​ជាមួយ​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថែម​ទៀត​។

ច្បាស់​ណាស់ កុមារា សាលីក ​ចេះ​និយាយ​រហូត​ដល់ ១៥ ភាសា ដែល​រូប​គេ​បាន​រៀន​ពី​ភ្ញៀវ​ទេសចរ​ ខណៈ​ប្អូន​ប្រុស​អាយុ ១១ ឆ្នាំ​ឈ្មោះ ធុច ទិត្យា អាច​និយាយ​បាន ១១ ភាសា​។

ក្នុង​ចំណោម​ភាសា​បរទេស​ទាំង​នោះ​បងប្អូន​ទាំងពីរ​និយាយ​ភាសា​ចិន​ច្រើន​ជាង​គេ​ ហើយ​ពួកគេ​មាន​បំណង​ចង់​ចូលរួម​ព្រឹត្ដិការណ៍​តន្ដ្រី​ក្នុង​ក្រុង​ប៉េកាំង​ថែម​ទៀត​។

តម្លៃ​ចម្រៀង​របស់​កុមារា សាលីក ​បាន​ទាក់ចិត្ដ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ចិត្ដ​មួយ​ដែល​ក្រោយ​មក​បាន​អញ្ជើញ​ក្រុម​គ្រួសារ​របស់​​ សាលីក ​ធ្វើ​ដំណើរ​មក​លេង​ក្រុង​ប៉េកាំង​។

បើ​កុមារា​រូប​នេះ​មាន​ទេពកោលស្យ​ខាង​ចម្រៀង ក្រុមហ៊ុន​នឹង​ជួយ​សម្រេច​បំណង​ និង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ឲ្យ​រូប​ក្លាយ​មាន​ឱកាស​ធ្វើ​ជា​អ្នក​ចម្រៀង។

ក្រៅពី​អញ្ជើញ​ទៅ​លេង​ក្រុង​ប៉េកាំង បងប្អូន​ប្រុស​ទាំងពីរ​ក៏​ទទួល​បាន​ជំនួយ​ជា​ទឹកប្រាក់​ និង​ស្បៀង​អាហារ​ពី​កាកបាទ​ក្រហម​កម្ពុជា​ដែល​នឹង​ជួយ​ដល់​ការ​សិក្សា​របស់​ពួកគេ​ផង​ដែរ​។

អង្គការ​សប្បុរសធម៌​ក្នុង​ស្រុក​ជាច្រើន​ថែម​ទាំង​បាន​នាំ​ពួកគេ​ទៅ​ហាង​លក់​តុក្កតា​ និង​ជ្រើសរើស​របស់​លេង​តាម​ចិត្ដ​ចង់​។ រថយន្ដ​បញ្ជា បាល់ទាត់ និង​កង់​គឺជា​ជម្រើស​ចម្បង​របស់​ពួកគេ​។

ពេល​នេះ​ពិភពលោក​បាន​ជូនពរ​បងប្អូន​ប្រុស​ទាំងពីរ​ជួប​តែ​សំណាង​ល្អ​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​ក្រុង​ប៉េកាំង​៕

LEAVE A REPLY