ចាប់បានស្ពៃក្ដោប ស្លឹកខ្ទឹម គុយទាវ សាច់បាតេមានជាតិគីមីនៅផ្សារអង្គតាសោមខេត្តតាកែវ

0
316

អគ្គនាយកកាំកុងត្រូល ចាប់បានទំនិញចំនួន៣៦មុខ ដែលក្នុងនោះរកឃើញស្ពៃក្ដោប ស្លឹកខ្ទឹម មានវត្តមានសំណល់ថ្នាំកសិកម្ម គុយទាវសាច់បាតេមានវត្តមានសាធាតុគីមីបូរ៉ាក់។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកកាំកុងត្រូលដែលបានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភានេះ។

បើតាមទព័រហ្វេសប៊ុកដដែល ការរកឃើញនេះ គឺបន្ទាប់ពីអគ្គនាយកកាំកុងត្រូលរួមជាមួយរថយន្តពិសោធន៍ចល័ត បានចុះត្រួតពិនិត្យបន្លែផ្លែឈើ ប្រហិត បាតេ បង្គារ មឹក ស្លឹកគ្រៃ នៅផ្សារអង្គតាសោមជាប់ផ្លូវជាតិលេខ៣ក្នុងខេត្តតាកែវ៕

=>សូមជួយlike PageFacebook ដែលមានឈ្មោះថា «Sok Sao News» ដើម្បីទទួលបានចំណេះដឹង ព័ត៌មាន និងការកម្សាន្ដ។ សូមអរគុណ។

LEAVE A REPLY