ឆ្នាំ២០១៨នេះ នឹងមានសណ្ឋាគារ១ពាន់បន្ទប់ បើកឲ្យប្រើប្រាស់នៅខេត្តព្រះសីហនុ

0
130

ទន្ទឹមនឹងកំណើនភ្ញៀវទេសចររៀងរាល់ឆ្នាំ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ឆ្នាំ២០១៨នេះ ខេត្តព្រះសីហនុ នឹងសម្ពោធនូវសណ្ឋាគារឲ្យបាន១ពាន់បន្ទប់ ដើម្បីបំពេញតម្រូវភ្ញៀវទេសចរ។

ថ្លែងក្នុងពិធីសម្ពោធអគារ Exchange Squareនៅក្រុងភ្នំពេញនាថ្ងៃទី២៤ ឧសភានេះ លោក ប៉ែន សុផល មានប្រសាសន៍យ៉ាងដូច្នេះថា៖ «បច្ចុប្បន្នតំបន់ឆ្នេរ បានក្លាយជាតំបន់ស្នូលសម្រាប់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងធុរកិច្ចគ្រប់យ៉ាង។ សណ្ឋាគារ ដែលរំពឹងថា នឹងមានបន្ទប់ថ្មីៗជាច្រើនទៀត នឹងមាន១ពាន់បន្ទប់ បើកឲ្យប្រើប្រាស់នៅឆ្នាំ២០១៨»។

ក្នុងឆ្នាំ២០១៧ មានភ្ញៀវទេសចរជាតិប្រមាណ១.៥លាននាក់ និងប្រមាណ៥សែននាក់ ដែលបានសម្រុកមកលេងកម្សាន្ដនៅតំបន់ឆ្នេរខេត្តព្រះសីហនុ។ នៅឆ្នាំ២០៣០ គេរំពឹងថា ចំនួនភ្ញៀវទេសចរណ៍ទៅលេងនៅខេត្តព្រះសីហនុ ដែលជាតំបន់ឆ្នេរដ៏ស្អាតរបស់កម្ពុជា នឹងទទួលបានភ្ញៀវទេសចរប្រមាណ១១លាននាក់។

បើតាមរបាយការណ៍ក្រសួងទេសចរណ៍ នៅឆ្នាំ២០១៧កន្លងទៅ មានភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្ដនៅកម្ពុជាប្រមាណ៥លាន៦សែននាក់ ក្នុងនោះភ្ញៀវទេសចរជនជាតិចិននាំមុខគេ ដោយមានចំនួន១លាន ២សែននាក់។

សូមបញ្ជាក់ថា ជាមួយ​នឹង​កំណើន​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដ៏​ខ្លាំង​ក្លា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ទេសចរណ៍​បាន​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ ៦២​ម៉ឺន​នាក់ ស្មើនឹង​១៣% នៃ​ការងារ​សរុប ហើយ​នៅ​ក្នុង​ឆ្នាំ​២០២០ និង​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ ជិត​១​លាន​នាក់ និង ២០២៥ ជិត ១,២​លាន​នាក់ និង​ឆ្នាំ​២០៣០ បានចំនួន ១,៦​លាន​នាក់ ដោយ​មិន​គិត​ពី​ការងារ​ដោយ​ប្រយោល រាប់​សិប​ម៉ឺន​នាក់​ទៀត៕

=>សូមជួយlike PageFacebook ដែលមានឈ្មោះថា «Sok Sao News» ដើម្បីទទួលបានចំណេះដឹង ព័ត៌មាន និងការកម្សាន្ដ។ សូមអរគុណ។

 

LEAVE A REPLY