ជយោ!ល្ខោនខោលត្រូវបានចុះក្នុងបញ្ជីអង្គការយូណេស្កូជាផ្លូវហើយ!

0
31

ល្ខោនខោលរបស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ផ្លូវការ​ហើយ​។ ការចុះបញ្ជីល្ខោនខោលខ្មែរនេះ គឺធ្វើឡើងនៅ​អំឡុង​នៃ​សម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល (Swami Vivekananda International Convention Centre (SVICC)) ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ​។

សូមរម្លឹកថា កម្ពុជាបាន​ស្នើសុំ​ចុះបញ្ជី​ល្ខោនខោលកាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧​។ កាលណោះ ប្រតិភូ​កម្ពុជា រួមមាន៖ លោក កេ​ត សាផាន់ អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី Helen Jarvis និង ​លោក Teruo Jinnai ​ទីប្រឹក្សា​រដ្ឋាភិបាល មន្ត្រី​ជំនាញជាច្រើន និងតំណាង​កម្ពុជា​ប្រចាំ​យូណេស្កូ ៥​រូប​ទៀត បាន​ចូលរួម​ក្នុងសម័យ​ប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​៕ 

LEAVE A REPLY