តាង៉ុយផ្តាំខ្មែរឲ្យខំដាំដុះ កុំឈ្ងោកតែផ្ទះចិន

0
86

ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ ដែលជាអ្នកប្រាជ្ញខ្មែរដ៏ល្បីល្បាញម្នាក់ នៅសម័យអាណាព្យាបាលបារាំង បានផ្តាំឲ្យកូនខ្មែរទាំងអស់ ត្រូវខិតខំដាំដុះដំណាំ ដែលជាតម្រូវការប្រចាំថ្ងៃ ដោយមិនគួរចាំតែទិញពីផ្ទះចិននោះទេ។     

[…]នគរថ្កើងប្លែក                 សប្បាយតែភ្នែក                   ក្នុងចិត្តរងកម្ម

កូនប្រុសបណ្តាច់                  កុំភ្លេចបណ្តាំ                       កប្បាសសូត្រថ្នាំ

ត្រីម៉ាំលែងថោក។

ដូរស្លាអំពៅ                         អំបិលស្ករស្រូវ                      មានទៅមានមក

មានចុះមានឡើង                  រាស្រ្តយើងល្មមរក                 ល្មមរេលៃលក

គួរយកគួរខាន។

កប្បាសនិងថ្នាំ                     គួរដាស់ដីដាំ                        ធ្វើដៃឯងបាន

កុំអាងខ្ជិលពេក                    កុំដេកឈប់ខាន                   កុំចោលបុរាណ

ម៉ែឪដូនតា។

ដីគេគរគោក                       កុំអាងខ្ជិលជោក                   ទៅឈ្ងោកចិនផ្សារ

កូនចៅស្រីៗ                       ខំរៀនធ្វើការ                        បើគ្មានប្រាជ្ញា

មានមាត់ចេះស្តី។

ឲ្យសួរចាស់ៗ                       រៀនបោះកប្បាស                  ថ្ពេចមូរសំឡី

រៀនកូតរៀនការ                   ត្រសារពាក់រវ៉ៃ                      ហូលគោមគាតក្តី

រៀនថ្កររៀនត្បាញ                 ឲ្យចាស់បង្ហាញ                    បង្ហាត់ទាំងអស់

សំពត់បែបងាយ                   លាយសូត្រអំបោះ                 កុំទិញគេសោះ

ស្មោះការជាស្រី។ […]

ប្រភព៖ «ច្បាប់ក្រមង៉ុយ»  ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ១៩៧២      

LEAVE A REPLY