ទស្សនវិទូអាមេកាំង ប្រាប់វិធី៥យ៉ាង ដើម្បីបង្កើនគុណភាពជីវិត

0
54

ដើម្បីបង្កើនគុណភាពនៃជីវិត ទស្សនវិទូជនជាតិអាមេកាំង លោក Jonh Dewey បានបង្កើតជំហាន៥យ៉ាង  ក្នុងការដោះសា្រយបញ្ហា។ ក្នុងនោះរួមមាន៖

១. សង្កេតពីបញ្ហា ហើយគិតពីធម្មជាតិរបស់វា(ទិដ្ឋភាពសំខាន់)

២. វិភាគពីភាពស្មុគស្មាញនៃបញ្ហា ឬញែកផ្នែកនីមួយៗនៃបញ្ហា

៣. បង្កើតសម្មតិកម្ម(គំនិតណែនាំអំពីបញ្ហា និងផ្តល់នូវដំណោះស្រាយជាពង្រាង)

៤. វិភាគសម្មតិកម្មចេញពីបទពិសោធន៍អតីតកាល និងជ្រើសរើសដំណោះស្រាយដែលប្រសើរបំផុត។

៥. ដាក់ដំណោះស្រាយទាំងនេះ ទៅក្នុងសកម្មភាព ហើយទទួលបានលទ្ធផលជាបទពិសោធន៍ជាក់ស្តែង។

លទ្ធផលដែលល្អ គឺជាលទ្ធផលដែលបានបំពេញតម្រូវការរបស់មនុស្ស និងលើកកម្ពស់លក្ខខណ្ឌរស់នៅរបស់មនុស្ស ក្នុងសង្គមប្រជាធិបតេយ្យ នោះ គឺការបង្កើន គុណភាពជីវិត៕

ប្រភព៖ «ទស្សនវិជ្ជាអប់រំ» រៀបរៀងដោយ សាស្រ្តាចារ្យ អ៊ុន លាង    

LEAVE A REPLY