ធនាគារជាតិបដិសេធនិងដកហូតវិញ្ញាបនបត្រចុះបញ្ជីពីគ្រឹះស្ថានឥណទានជនបទចំនួន២៣

0
54
ធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជា បានប្រកាសដកហូតវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពីគ្រឹះស្ថានឥណទានជនបទចំនួន១១ និងប្រកាសបដិសេធលើវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីលើគ្រឹះស្ថានឥណទាចំនួន១២។ តើមានគ្រឹះស្ថានឥណទានណាខ្លះ?

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា​ ដែលត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២០ ខែមិថុនា បានបញ្ជាក់ថា ការប្រកាសដកហូតវិញ្ញាបនបត្រពីគ្រឹះស្ថានឥណទានជនបទទាំង១១ រួមមាន៖ ១. សមាគមជាតិទ្រទ្រង់កសិផល ២. វិទ្យាស្ថានសន្ដិភាព និងអភិវឌ្ឍន៍ ៣. អង្គការលូថេរ៉េនបម្រើពិភពលោក (អង្គការជីវិតថ្លៃថ្នូរ) ៤. អង្គការអភិវឌ្ឍន៍ជនបទខ្មែរ ៥. អង្គការស៊ីខេអឹមជី ៦. អង្គការសប្បុរស ៧. អង្គការទ្រទ្រង់សមាគមបង្កើនការអភិវឌ្ឍន៍ ៨. អង្គការជោគជ័យ ៩. អង្គការឥណទានកម្ពុជា (អាយខេ ហ្វានែន) ១០. អង្គការច័ន្ទសុខសាន្ត ១១. សមាគមអភិវឌ្ឍន៍កសិកម្ម និងទេសចរណ៍។

ក្រៅពីដកហូតវិញ្ញាបនបត្រចុះបញ្ជី ធនាគារជាតិនៃកម្ពុជា ក៏បានបដិសេធវិញ្ញាបនបត្រចុះបញ្ជីលើគ្រឹះស្ថានឥណទានចំនួន១២ រួមមាន៖ ១. អង្គការកម្ពុជាដើម្បីស្រាវជ្រាវ និងការអភិវឌ្ឍន៍សង្គម ២. អង្គការកម្ពុជាស្ថាបនារុងរឿង ៣. អង្គការសង្គ្រោះ និងផ្តល់ក្តីសង្ឃឹមប្រជាជន ៤. អង្គការពន្លឺថ្មីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ ៥. អង្គការអភិវឌ្ឍន៍ជីវភាពសហគមន៍ ៦. អង្គការគ្រួសារសាមគ្គី ៧. អង្គការឥណទានសុវណ្ណភូមិ ៨. អង្គការអភិវឌ្ឍន៍ក្រុមគ្រួសារកម្ពុជា ៩. សមាគមអភិវឌ្ឍន៍ដំណាំស្រូវ ១០. អង្គការដារ៉ាអភិវឌ្ឍន៍ ១១. សមាគមអភិវឌ្ឍន៍កូនខ្មែរ ១២. សមាគមកសិករយើង។

សេចក្តីប្រកាសដដែល បានមិនបានបញ្ជាក់ពីមូលហេតុនៃការដកហូត និងបដិសេធវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីនោះទេ​ ដោយគ្រាន់តែប្រកាសផ្តល់ព័ត៌មាន និងស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចចាត់វិធានការលើស្ថាប័នខាងលើ៕  ​

 

LEAVE A REPLY