ព័ត៌មានអសន្តិសុខបង្កដោយជនជាតិចិន បានធ្វើឲ្យភ្ញៀវទេសចរទៅលេងខេត្តព្រះសីហនុធ្លាក់ចុះយ៉ាងគំហុកនៅក្នុងពិធីបុណ្យអុំទូក

0
54

រយៈពេល៣ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ភ្ញៀវទេសចរណ៍ដែលបានទៅលេងខេត្ត​ព្រះសីហនុ បានធ្លាក់ចុះយ៉ាងគំហុក។

បីថ្ងៃនៃពិធីបុណ្យអុំទូក ដែលកន្លងមកធ្លាប់តែមានភ្ញៀវពេញៗរកកន្លែងអង្គុយគ្មាន តែឆ្នាំនេះ ខេត្តព្រះសីហនុនេះ ​ទទួលភ្ញៀវ​ទេសច​រ​សរុប​ប្រមាណ ៦៣.០០០ម៉ឺន​នាក់ ថយចុះ២៥,៨៨% ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ៥០.២៣០នាក់ ថយចុះ៣២,០៧%។ នេះបើតាម លោក វ៉េង ស៊ី​សុ​វង្ស អនុប្រធាន​មន្ទីរ​ខេត្ដ​ព្រះសីហនុ បាន​ប្រាប់ព័ត៌មានក្នុងស្រុក។

តាមពិតទៅ មួយរយៈពេលចុងក្រោយនេះ ព័ត៌មានអសន្តិសុខ និងអំពើហិង្សាដែលបង្កឡើងដោយជនជាតិចិននៅខេត្តព្រះសីហនុ បានជំរុញឲ្យភ្ញៀវទេសចរណ៍ក្នុងស្រុកខ្លាចរអា និងប្តូរចិត្តទៅលេងខេត្តផ្សេងទៀត។ ចិន ដែលបានមករកស៊ីបើកកាស៊ីណូ ភោជនីយដ្ឋាន  និងក្តោបក្តាប់លើជំនួញផ្សេងៗទៅនៅខេត្តព្រះសីហនុ បានក្លាយជាព័ត៌មានដ៏ក្តៅគគុកសម្រាប់ពលរដ្ឋ។ ហើយមិនត្រឹមតែមករកស៊ីធម្មតានោះទេ ប៉ុន្ដែ ពួកគេខ្លះ បានប្រើហិង្សា វ៉ៃកាប់ចាក់គ្នា និងបង្កភាពអសន្តិសុខនៅក្នុងខេត្តនេះ ដែលព័ត៌មានទាំងនេះ បានសម្អុយកេរ្តិ៍ឈ្មោះខេត្តជាប់សមុទ្រមួយនេះ ឲ្យពលរដ្ឋលែងចង់ទៅលេងទៀត។

យើងរង់ចាំមើលថា តើវាសនាខេត្តជាប់មាត់សមុទ្រមួយនេះ នឹងទៅជាយ៉ាងណា?

LEAVE A REPLY