ព្រះពុទ្ធទូន្មានអ្នកនយោបាយឲ្យប្រកាន់ខ្ជាប់១០ចំណុចនេះ តើមានអ្វីខ្លះ?

0
56

នៅក្នុងគម្ពីរទសជាតក ព្រះពុទ្ធបានបង្រៀនស្តេច ឬ មេដឹកនាំនូវគោលការណ៍១០យ៉ាង ដែលសម័យនោះ គេឲ្យឈ្មោះថា ទសពិធរាជធម៌ ឬធម៌ទាំង១០យ៉ាង។   

១) ទាន គឺជាការលះបង់ទ្រព្យធនរបស់ខ្លួនចែករំលែកដល់អ្នកដទៃ។

២) សីល  គឺការសង្រួមកាយ និងវាចាគ្រប់គ្រងឥរិយាបថឲ្យស្ថិតក្នុងក្រមសីលធម៌ខ្ពស់ ដើម្បីជាគំរូដល់មនុស្សទូទាំងប្រទេស។

៣) បរិច្ចាគ គឺការត្រៀមខ្លួនរួចជាស្រេចក្នុងការបូជាសេចក្តីស្រណុកស្រួលរបស់ខ្លួនជូនជាតិ និងប្រជាជន។

៤) អាជ្ជវៈ គឺភាពស្មោះត្រង់ចំពោះជាតិ និងប្រជារាស្រ្ត។

៥) មទ្ទវៈ គឺការប្រព្រឹត្តនូវចរិយាមាយាទស្លូតបូត មិនអាងឋានៈបុណ្យសក្តិអំណាចឬទ្រព្យសម្បត្តិ ដើម្បីជិះជាន់អ្នកដទៃនោះទេ។

៦) តបៈ គឺការរស់នៅក្នុងជីវិតសាមញ្ញមិនកាន់ឬកខ្ពស់ ដោយទប់ទល់ជាមួយសេចក្តីអាក្រក់របស់ខ្លួនរួមមាន៖លោភៈ ទោសៈ និងមោហៈជាដើម។

៧) អកោធន គឺជាការទប់កំហឹងមិនឲ្យកើតមាននៅក្នុងចិត្តមិនឲ្យមកក្រៅ តាមរយៈពាក្យសម្តីឬសកម្មភាពណាមួយ។

៨) ខន្តី គឺជានិច្ចជាកាលបណ្តុះ និងប្រព្រឹត្តភាពខន្តី សេចក្តីអត់ធ្មត់គ្រប់ឥរិយាបថ។

៩) អហិង្សា គឺការមិនប្រព្រឹត្តអំពើហិង្សាលើអ្នកដទៃ ទោះក្នុងទម្រង់ណាក៏ដោយ។

១០) អវិរោធនៈ គឺការគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះច្បាប់រដ្ឋ ដោយប្រាសចាកអគតិទាំង៤។

ប្រភព៖ «ទស្សនវិជ្ជាពិភពលោក,ព្រះពុទ្ធសាសនា» រៀបរៀងដោយ​ ខឿន សាឃាង  

LEAVE A REPLY