ព្រះពុទ្ធបែងចែកកូនជា៣ប្រភេទ

0
32

ពុទ្ធសាសនា បានបែងចែកកូនជា៣ប្រភេទ គឺអតិជាតបុត្រ អនុជាតិបុត្រ និងអវជាតបុត្រ។ តើកូនទាំងបីប្រភេទនេះមានអត្ថន័យ និងខុសគ្នាដូចម្តេច?

១) អតិជាតបុត្រ គឺជាកូនដ៏ប្រសើរខ្ពង់ខ្ពស់បំផុត។ កូនប្រភេទនេះ មិនត្រឹមតែស្តាប់បង្គាប់ឪពុកម្តាយនោះទេ ប៉ុន្តែ ថែមទាំងមានចំណេះជ្រៅជ្រះជាងឪពុកម្តាយ និងមនុស្សផងទាំងពួង ។ លើសពីនេះ គេក៏អាចសម្គាល់បានថា កូនប្រភេទនេះ គឺមានគុណធម៌ សច្ចធម៌ និងជាមនុស្សសំខាន់ខ្លាំងសម្រាប់គ្រួសារ និងប្រទេសជាតិ។ ឧទាហរណ៍៖ ព្រះពុទ្ធ សូក្រាត អារីស្តូត មហាត្មះគន្ធី និងបុគ្គលល្បីៗជាច្រើនទៀត។

២) អនុជាតបុត្រ គឺជាកូនគំរូ និងស្តាប់បង្គាប់ឪពុកម្តាយ។ កូនប្រភេទនេះ  គឺមិនលំបាកប្រៀបប្រដៅឡើយ ពីព្រោះ គេមានចរិតពីធម្មជាតិទន់ភ្លន់ សុភាពរាបសារ និងលះបង់ខ្ពស់ចំពោះក្រុមគ្រួសារ។ ឧទាហរណ៍៖ កូនខិតខំរៀនតាមបំណងឪពុកម្តាយ កូនបម្រើឪពុកម្តាយ កូនយកចិត្តទុកដាក់ជាមួយសមាជិកគ្រួសារ…។

៣) អវជាតបុត្រ គឺសំដៅលើកូនរមិលគុណ និងតែងតែធ្វើឲ្យឪពុកម្តាយពិបាកចិត្ត ស្រក់ទឹកភ្នែក និងរងទុក្ខវេទនាដោយសារពួកគេ។ ឧទាហរណ៍៖ កូនមិនស្តាប់បង្គាប់របស់ឪពុកម្តាយ កូនយកលុយឪពុកម្តាយដែលឲ្យទៅរៀន យកទៅដើរលេងហ៊ឺហារ កូនវាយកាប់ចាក់បង្កអសន្តិសុខដល់អ្នកដទៃ កូនផឹកស្រាមិនទៅរៀនសូត្រ កូនលួចលុយឪពុកម្តាយយកទៅទិញថ្នាំញៀន…៕

ប្រភព៖ «កម្រងពាក្យអប់រំរបស់ព្រះពុទ្ធសាសនា» រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ គូ សុភាព      

LEAVE A REPLY