ព្រះពុទ្ធ៖ មេដឹកនាំត្រូវមានលក្ខណៈសម្បត្តិ១០យ៉ាង

0
116

ព្រះពុទ្ធ មានឈ្មោះដើមហៅថា ព្រះសិទ្ធត្ថ។ ព្រះអង្គ គឺជាសែរាជវង្សនៅក្នុងប្រទេសឥណ្ឌា កាលពីជាង៥០០ឆ្នាំមុនគ្រិស្តសករាជ។ បន្ទាប់ពីចូលព្រះបរិនិព្វាន ព្រះអង្គបានបន្សល់   ទស្សនៈជាច្រើន ដើម្បីអប់រំមនុស្សនៅទូទាំងពិភពលោក។  

ទស្សនវិជ្ជារបស់ព្រះអង្គ ត្រូវបានសាវ័កកត់ត្រាទុកក្នុងគម្ពីរព្រះត្រៃបិដក មានចំនួន ៨.៤០០០ព្រះធម្មក្ខន្ធ។ មួយក្នុងនោះចំណោមនោះ ព្រះអង្គបានទូន្មានដល់អ្នកដឹកនាំប្រទេស ថា ត្រូវមានលក្ខណៈសម្បត្តិចំនួន១០យ៉ាង។ ក្នុងនោះរួមមាន៖

– ជាមនុស្សមានវ័យចាស់ល្មម ប្រកបដោយសុខភាព និងវិជ្ជាជ្រៅជ្រះ

– ជាមនុស្សមានការតាំងចិត្តជាកណ្តាល(ឧបេក្ខា)

– ជាអ្នកចេះចាំច្រើន ស្គាល់បញ្ហាសង្គមដែលខ្លួនគ្រប់គ្រង

– មានជំនាញផ្នែកច្បាប់គ្រប់គ្រង ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ

– ជាមនុស្សវ័យឆ្លាតក្នុងការរកដំណោះស្រាយ

– ជាមនុស្សស្រលាញ់ច្បាប់ គោរពច្បាប់ និងយកច្បាប់ជាធំ

– ជាមនុស្សមានការសណ្តោស មានចិត្តទូលាយ និងជ្រះថ្លា

– ជាមនុស្សមានចិត្តរឹងប៉ឹង

– ជាមនុស្សមានចិត្តទៀងត្រង់

– និងជាមនុស្សមិនជ្រុលនិយមក្នុងលោកធម៌ទាំង៨ គឺ លាភ និងអត់លាភ យស និងអពយស សរសើរ និងការស្តីបន្ទោស សុខ និងទុក្ខ៕

ដកស្រង់៖ «ប្រវត្តិទស្សនវិជ្ជានយោបាយ» រៀបរៀងដោយ សាស្រ្តាចារ្យ ជេល ហុល

LEAVE A REPLY