សម្រស់ស្ពានអ្នកលឿង- Tsubasa Bridge,Cambodia

0
43

ស្ពាន​ត្សឹបាសា គឺជា​ស្ពាន​វែង​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា ដែល​ឆ្លងកាត់​ទន្លេមេគង្គ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១។ស្ពាន​នេះ ត្រូវ​បាន​សាងសង់​ឡើង​ក្រោម​ជំនួយ​ឥតសំណង​របស់​ជប៉ុន​ចំនួន ១២៧ ​លាន​ដុល្លារ​អាមេរិក ហើយ​នេះ​គឺជា​ជំនួយ​ឥតសំណង​ដ៏ធំ​បំផុត​របស់​ជប៉ុន​ទៅកាន់​ប្រទេស​កម្ពុជា​។ស្ពាន​នេះ​ត្រូវ​បាន​សាងសង់​ឡើង​តាម​របៀប​ថ្មី​មួយ​ដែល​រួម​បញ្ចូល​បច្ចេកវិទ្យា​ទំនើប​របស់​ជប៉ុន​ទាំងអស់​។ ការបើក​ឲ្យ​ប្រើប្រាស់​នូវ​ស្ពាន​នេះ​នឹង​ជួយ​លើកស្ទួយ​គមនាគមន៍ និង​ការដឹកជញ្ជូន​រវាង​ត្រើយ​ទាំង​សងខាង​នៃ​ទន្លេ ហើយ​យើង​ជឿជាក់​ថា ការបើក​ឲ្យ​ប្រើប្រាស់​នូវ​ស្ពាន​នេះ​នឹង​ជួយ​លើកស្ទួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា និង​តំបន់​មេគង្គ​។

តម្លៃ​គម្រោង: ១២៧ លាន​ដុល្លារ​(​អាមេរិក​)

រយៈពេល​សាងសង់: ចាប់ផ្តើម​ពី​ខែ​ធ្នូ ឆ្នាំ​ ២០១០ ដល់​ខែ​មីនា ឆ្នាំ​ ២០១៥ (៥១ ​ខែ​)

ប្រវែង​ស្ពានមេ: ៦៤០ ​ម៉ែត្រ

កម្ពស់​បង្គោល​សសរមេ: ១២១ ​ម៉ែត្រ (​គិត​ពី​នីវ៉ូ​សូន្យ​)

កម្ពស់​តួ​ស្ពាន: ៣៧,៥ ​ម៉ែត្រ (​គិត​ពី​នីវ៉ូទឹក​អតិបរមា​)

ប្រវែង​សរុប: ២ ២១៥ ​ម៉ែត្រ

 

 

 

 

 

 

LEAVE A REPLY