សាច់មាន់ខូចគុណភាព៣៦៥​ គីឡូក្រាម​ ត្រូវបានសមត្ថកិច្ចចាប់បាននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

0
185

សាច់មាន់ចម្រុះខូចគុណភាពទម្ងន់​ ៣៦៥​ គីឡូក្រាម​ ត្រូវបានសមត្ថកិច្ចកាំកុងត្រូលស្ទាក់ចាប់បាននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែតុលា​ ឆ្នាំ២០១៨។ ប្រតិបត្តិការនេះ ធ្វើឡើងដោយមន្ត្រីស្នាក់ការកាំកុងត្រូលច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត​ ​សហការ​ជាមួយ​មន្ត្រីកង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ បានស្ទាក់​ចាប់​សាច់​មាន់ចម្រុះ​ខូច​គុណភាព​ចំនួន​ ៣៦៥គីឡូក្រាម​ ដែលឈ្មួញបានលួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ ផ្ទុក​ក្នុង​រថយន្ត​ម៉ាក​សាំយ៉ុង​ ពាក់​ស្លាក​លេខ​ បាត់​ដំបង​ 2B-1391 នៅ​ចំណុចភូមិ​ក្បាល​ស្ពាន​១​ សង្កាត់​/ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ។
ម្ចាស់ទំនិញ​ និងមធ្យោបាយដឹកជញ្ជូន ត្រូវបានមន្រ្តីកាំកុង​ត្រូល​ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី​ចាត់​ចែង​តាម​នីតិវិធី​។ ដោយឡែក​ សាច់មាន់ខូចគុណភាពត្រូវបានតុលាការសម្រេចឱ្យមន្រ្តីកាំកុងត្រូលធ្វើការដុតកំទេចចោល​៕

ប្រភព៖អគ្គនាយកកាំកុងត្រូល

LEAVE A REPLY