សាច់​គ្រួ​ច​ខុសច្បាប់​ជាង​២​តោន​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម ត្រូវសមត្ថកិច្ចចាប់បាន

0
41

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ បាន​ធ្វើការ​គ្នា​ដុត​កំទេច​ចោល​នូវ​សាច់​គ្រួ​ច​ខុសច្បាប់​ដែល​នាំ​មក​ពី​ប្រទេស​វៀតណាម​លក់​នៅ​កម្ពុជា​ ប្រមាណ​ជាង​២​តោន​ ក្រោយ​ពី​រឹបអូស​បាន​ពី​ឈ្មួញ​ទុ​ច្ច​រិ​ន​ប៉ុន្មាន​ម៉ោង​ក្រោយមក​ ។​
​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ តាម​អនុសាសន៍​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគ​បាល​ជាតិ​ និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ចាន់​ វ៉ា​ន់​ធឿ​ន​ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ និង​ផ្អែក​តាម​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​របស់​មន្ត្រី​ជំនាញ​ នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ ក្រោម​ការ​ សម្របសម្រួល​នីតិវិធី​ពី​លោក​ ខាំ​ សុ​ផា​រី​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បា​នប​ង្រា្ក​ប​ ករណី​នាំ​ចូល​សាច់សត្វ​គ្រួ​ច​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ប្រទេស​វៀតណាម​ ដឹក​តាម​រថយន្ត​កូរ៉េ​ ១​គ្រឿង​ម៉ាក​HYUNDIA​ ស្លាក​លេខ​ 3E​ 5868​ នៅ​ចំណុច​ផ្លូវ​ ជា​ សុ​ផា​រ៉ា​ សង្កាត់​ទួល​សង្កែ​ ខ​ណ្ឋ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​។​
​ ក្រោយ​ពី​ការ​ត្រួតពិនិត្យ​សមត្ថកិច្ច​ចម្រុះ​ បាន​ឆែកឆេរ​ជាក់ស្តែង​រក​ឃើញ​សាច់សត្វ​គ្រួ​ច​គ្មាន​ច្បាប់​អនុញ្ញាតិ​ ប្រមាណ​ជាង​២​តោន​កន្លះ​។​ ចំពោះ​វត្ថុ​តាង​ទាំងអស់​ខាងលើ​ លោក​ព្រះរាជអាជ្ញា​រង​ ខាំ​ សុ​ផា​រី​ បាន​សម្រេច​ឲ្យ​ដកហូត​រក្សា​ទុកជា​បណ្តោះអាសន្ន​ និង​យក​សាច់សត្វ​ក្រូច​ គ្មាន​ច្បាប់​អនុញ្ញាតិ​ទៅ​ដុត​បំផ្លាញ​ចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក​ និង​បាន​នាំ​ខ្លួន​អ្នកបើកបរ​រថយន្ត​ចំនួន​ 01​នាក់​មក​នាយកដ្ឋាន​ ដើម្បី​បន្ត​នីតិវិធី​ ៕

ប្រភព៖អគ្គស្នងការដ្ឋាននគរបាលជាតិ

LEAVE A REPLY