សាំងពិភពលោកឡើងថ្លៃ៖ រដ្ឋាភិបាលថៃទប់ស្កាត់ តែរដ្ឋាភិបាលខ្មែរស្ងាត់ម៉្លេះ

0
78
សាំងឡើងថ្លៃ
សាំងឡើងថ្លៃ(រូបថត៖ ក្រុមហ៊ុន Total

បច្ចុប្បន្ន ប្រេងសាំងនៅតាមស្ថានីយនានាក្នុងទីក្រុងភ្នំពេញ បានសម្រុកនាំគ្នាឡើងថ្លៃព្រោងព្រាត ដោយសំអាងថា ទីផ្សារប្រេងនៅទីផ្សារអន្តរជាតិ បានហក់ឡើងតម្លៃខ្ពស់កាលពីថ្ងៃម្សិលមិញ។ សាំងស៊ុបពែ បានហក់ឡើងរហូតដល់មួយលីត្រ៤៦០០រៀលហើយនៅតាមកាហ្កាស់រាំងនានាក្នុងក្រុងភ្នំពេញ។ រដ្ឋាភិបាលថៃ បានបង្កើតមូលនិធិដែលមានទឹកប្រាក់១ពាន់លានដុល្លារអាមេរិក ដើម្បីទប់ស្កាត់កុំឲ្យសាំងនៅប្រទេសថៃឡើងថ្លៃ ដើម្បីទប់ស្កាត់ផលអវិជ្ជមានដល់សេដ្ឋកិច្ច។ តើសាំងឡើងថ្លៃបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងដូចម្ដេច?

បើតាមលោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច បានអត្ថាធិប្បាយថា ប្រេងសាំងឡើងថ្លៃអាចជះឥទិ្ធពលអវិជ្ជមានដល់សេដ្ឋកិច្ច និងពលរដ្ឋក្រីក្រី ពោល គឺធ្វើឲ្យមានអតិផរណា(ទំនិញឡើងថ្លៃ) និងបានបង្អាក់ល្បឿននៃកំណើនសេដ្ឋកិច្ចជាតិ។

តាមពិតទៅ អ្នកសេដ្ឋកិច្ចរូបនេះ មិនសូវជិះឡាន ឬម៉ូតូប៉ុន្មានទេ គេឧស្សាហ៍ឃើញគាត់ជិះតែកង់ប៉ុណ្ណោះ ប៉ុន្ដែ គាត់តែងតែតាមដានលើបញ្ហាសេដ្ឋកិច្ច ដោយក្នុងនោះក៏តាមដានលើតម្លៃសាំងឡើងចុះផងដែរ។

បើតាមលោក ង៉ែត ជូ រដ្ឋាភិបាលកម្ពុជា ហាក់មិនទាន់មានយន្ដការត្រួតពិនិត្យតម្លៃប្រេងសាំង ដើម្បីឆ្លើយតបនឹងការបារម្ភរបស់មហាជននៅឡើយទេ។

សូមបញ្ជាក់ថា ប្រេងសាំងមានសារសំខាន់ណាស់ ព្រោះ ការដឹកជញ្ជូន អគ្គិសនី រោងចក្រ សហគ្រាស​…សុទ្ធតែត្រូវការវា ដូច្នេះ នៅពេលវាឡើងថ្លៃ ទំនិញក្នុងទីផ្សារអាចនឹងហក់ឡើងឆាប់ៗនេះ ដែលធ្វើឲ្យសេដ្ឋកិច្ចពលរដ្ឋធ្លាក់ចុះ ដោយសារតែប្រើប្រាស់ខ្ទង់ចំណាយកាន់តែច្រើនលើទំនិញក្នុងទីផ្សារ៕

LEAVE A REPLY