សូមចូលរួមសោក! ស្តេចចាប៉ី ប្រាជ្ញ ឈួន បានទទួលមរណភាពនៅថ្ងៃនេះ

0
38

ស្តេចចាប៉ីដ៏ល្បីឈ្មោះ លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពនៅម៉ោង១កន្លះយប់ថ្ងៃទី១៧ ខែវិច្ឆិកានេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ បច្ចុប្បន្ន សពរបស់លោកត្រូវបានតម្កល់នៅវត្តបទុមវតីនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាម លោកប្រាជ្ញ ឆែត កូនប្រុសរបស់លោកលោកតាប្រាជ្ញ ឈួន ដែលបានប្រាប់សារព័ត៌មានខ្មែរណាស់នៅមុននេះបន្តិច។

សារព័ត៌មាន Sok Sao News ចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសពផង។ សូមលោកតាទៅកាន់សុខគតិភព។ ខ្ញុំនៅតែគោរពស្នាដៃលោកតាដែលបានបន្សល់ទុក ជាពិសេស ស្នាដៃចម្រៀងចាប៉ីស្តីពីកំណាព្យរបស់កវីក្រមង៉ុយ ដែលខ្ញុំតែងតែស្តាប់ និងអនុវត្តន៍តាមរហូតមកដល់សព្វថ្ងៃនេះ៕

 

LEAVE A REPLY