១០កន្លែងនៅមណ្ឌលគិរី ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ! ឆ្លងឆ្នាំទៅហ្នឹងទេ?

0
54

1.ទឹកជ្រោះប៊ូស្រា

ទឹកជ្រោះប៊ូស្រាមានទីតាំងក្នុងស្រុកពេជ្រចិន្ដា ចម្ងាយ៤៣គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ ភ្ញៀវអាចទៅដល់ទីនោះបានតាមផ្លូវដីក្រហម។ ទឹកជ្រោះនេះជាកន្លែងដ៏គួរអោយចាប់អារម្មណ៍មួយ​សម្រាប់ភ្ញៀវទេសចរដែលចង់ដឹងចង់ឃើញ។ ទឹកជ្រោះនេះត្រូវបានបែងចែកជាបីដំណាក់ៈ
ដំណាក់ទីមួយ
ទឹកជ្រោះមានបណ្ដោយ១៥ម៉ែត្រ និងកម្ពស់ពី៨ទៅ១២ម៉ែត្រ ក្នុងរដូវវស្សា និងកម្ពស់ពី១០ទៅ១៥ម៉ែត្រក្នុងរដូវប្រាំង។
ដំណាក់ទីពីរ
ទឹកជ្រោះមានបណ្ដោយ២៣ម៉ែត្រ និងកម្ពស់ពី១៥ទៅ២០ម៉ែត្រក្នុងរដូវវស្សា និងមានបណ្ដោយ២០ម៉ែត្រ និងកម្ពស់ពី១៨ទៅ២៥ម៉ែត្រក្នុងរដូវប្រាំង។ ទឹកជ្រោះដំណាក់ទីពីរមានចម្ងាយ១៥០ម៉ែត្រពីដំណាក់ទីមួយ។ ភ្ញៀវទេសចរមានភាពទាក់ទាញយ៉ាងលន្លងលន្លោចជាមួយកន្លែងនេះ។
ដំណាកទីបី
ទឹកជ្រោះមានល្បឿនហូរធ្លាក់លឿនជាងដំណាក់ទីពីរ។ ដំណាក់នេះគេមិនអាចទៅដល់បានទេដោយសារ​ទីតាំងនេះស្ថិតក្នុងព្រៃក្រាស់ និងខ្វះការដឹកជញ្ជូន។

2.ទឹកជ្រោះ​ជ្រៃ​ធំ

​វា​មាន​ទីតាំង​នៅក្នុង​ស្រុក​សែ​ន​មនោ​រម្យ ចម្ងាយ​ប្រមាណ​៤៣​គម ពី​ទី​រួម​ខេត្ត​។ ក្នុង​រដូវប្រាំង ទឹកជ្រោះ​មាន​កម្ពស់ ១៥​ម៉ែត្រ និង​បន្ទាត់​ផ្ចិត​២​ម៉ែត្រ ហើយ​ក្នុង​រដូវវស្សា​វិញ ទឹកជ្រោះ​មាន​កម្ពស់​១១​ម៉ែត្រ និង​បន្ទាត់​ផ្ចិត​៨​ម៉ែត្រ​។

3.ចម្ការស្រល់

ចម្ការ​ស្រល់ មាន​ទីតាំង​នៅក្នុង​ស្រុក​សែន​មនោ​រម្យ ចម្ងាយ​ប្រមាណ​៦​គម ពី​ទី​រួម​ខេត្ត តាមរយៈ​ផ្លូវជាតិ​លេខ​១៤​។ ចម្ការ​ស្រល់ នៅ​ទី​ទួល​ខ្ពស់ ដែល​មាន​ដើម​ស្រល់​នៅសល់​ច្រើន​តាំងពី​ឆ្នាំ ១៩៧០ មកម្ល៉េះ ហើយ​លូតលាស់​ជា​ជួរៗ និង​មាន​កម្ពស់​ស្មើគ្នា​រហូត​មក​។

4.ទឹកជ្រោះរ​មនា​២

ទឹកជ្រោះរ​មនា​២ គឺ​មាន​ទីតាំង​នៅក្នុង​ភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ចម្ងាយ​១២​គម ពី​ទី​រួម​ខេត្ត​។ យើង អាច​ទៅ​ដល់​ទីនោះ​បាន​តាមរយៈ​ផ្លូវ​លេខ​៧៦​។​

5.ភ្នំលូប្រាណ

ទីកន្លែងៈ ភូមិ​ពូ​ចា ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ចម្ងាយ​៥០​គ​.​ម ពី​ទី​រួម​ទីក្រុង​សែន​មនោ​រម្យ​។​

​វិធី​ធ្វើ​ដំណើរៈ យើង​ត្រូវ​ចំណាយពេល​ប្រហែល ៤​ម៉ោង ដោយ​ឡាន ឬ​ម៉ូតូ​។​

​កន្លែង​កម្សាន្តៈ ភ្នំ​នេះ​គឺ ដុះ​ចេញពី​ថ្ម​ដ៏​ធំ​សម្បើម​មួយ​។ តំបន់​ព័ទ្ធជុំវិញ គឺ​ត្រូវបាន​គ្របដណ្តប់​ដោយ​ព្រៃ និង​ស្មៅ​។ ពី​លើ​កំពូលភ្នំ យើង​អាច​មើលឃើញ​ទេសភាព​ដ៏​ស្រស់ស្អាត ជាពិសេស​ដើមឈើ​ធំៗ​ដែល​គួរឲ្យ​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​។ ម្យ៉ាងទៀត វា​ជា​កន្លែង​សក្ការៈបូជា​សម្រាប់​អ្នកស្រុក​នៅ​ទីនោះ​ផងដែរ​។

៦.បឹងយក្សឡោម

 

បឹងយក្សឡោមជាបឹងមួយស្ថិតនៅក្នុងឃុំយក្សឡោម ស្រុកបានលុង ខេត្តរតនៈគិរី

7.​រមណីដ្ឋាន​ភ្នំ​ដោះ​ក្រមុំ

​ឬ​រមណីយដ្ឋាន​ភ្នំ​ដោះ​ក្រមុំ មាន​ទីតាំង​នៅក្នុង​ភូមិ​ដោះ​ក្រមុំ ឃុំ​សុខដុម ស្រុក​សែន​មនោ​រម្យ ចម្ងាយ​៣​គម ពី​ទី​រួម​ខេត្ត​។ យើង​អាច​ទៅ​ដល់​ទីនោះ​បាន​តាមរយៈ​ផ្លូវលំ​។​

8.ជម្រក​សត្វព្រៃ​ភ្នំ​ណាំ​លៀវ​

វា​ជា​តំបន់​មួយ​មាន​ផ្ទៃដី​៤៧៥​គម​២ ចម្ងាយ​៤៥​គម ពី​ទី​រួម​ខេត្ត ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កន្លែង​ដែល​មាន​ទេសភាព ជុំវិញ​ស្រស់ស្អាត​។ ជម្រក​សត្វព្រៃ​នេះ គឺជា​កន្លែង​រក្សាទុក​សត្វព្រៃដ៏​សំខាន់​មួយ​នៅក្នុង​ខេត្តម​ណ្ឌ​ល​គិរី​។ បរិស្ថាន ដ៏​ស្រស់ស្អាត ព្រៃព្រឹក្សា និង​សត្វព្រៃ​ទាំងនេះ ធ្វើឲ្យ​ភ្នំ​ណាំ​លៀវ​ជា​ជម្រក​សត្វព្រៃ ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​អ្នកទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ចូលចិត្ត​មក​លេង​កម្សាន្ត​។

9.ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច

 

វា​លាតសន្ធឹង​លើ​ផ្ទៃដី ​២,២២៥​ គ​.​ម​ការេ គឺជា​កន្លែង​ទេសចរណ៍​ដ៏​ពេញនិយម​មួយ​ក្នុង​ខេត្ត  មណ្ឌលគិរី​។  ជម្រក​សត្វព្រៃ​នេះ​ស្ថិតនៅក្នុង​ព្រៃ​ទេសភាព​ភាគ​ខាងកើត  ដែល​មាន​ព្រៃ​ត្រូពិច​ដ៏​ធំ  និង​ទន្លេ​ដ៏​ស្រស់ស្អាតផងដែរ​។

ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ក្នុង​ខេត្ត​មណ្ឌលគិរី គឺជា​ផ្នែក​មួយ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋា ភិបាល​កម្ពុជា ក្នុង​ការការពារ​នូវ​ធនធាន​សត្វ​និង​ព្រៃ​ធម្មជាតិ​នៅក្នុង​ប្រទេស​។ ជម្រក​សត្វ​នេះ បាន​បន្ថែម​ឲ្យ​ព្រៃ​ទេសភាព​ភាគ​ខាងកើត​មាន​ផ្ទៃដី​១​លាន​ហិកតា​។ អង្គការ WWF ក៏​បាន​រួមចំណែក ក្នុង​ការអភិវឌ្ឍន៍​តំបន់​នេះ​ដែរ​។

10.​សមុទ្រ​ឈើ

 

​សមុទ្រ​ឈើ មាន​ទីតាំង​នៅ​ខាងជើង​ឆៀង​ខាងលិច​នៃ​ស្រុក​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ជិត​វត្តភ្នំ​ដោះ​ក្រមុំ  “​សមុទ្រ​ឈើ​” មើល​ទៅ​ជា​កន្លែង​ដ៏​ល្អ​មួយ​ដែល​មាន​ទេសភាព​ដ៏​ស្រស់ ស្អាត នៃ​កូនភ្នំ និង​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​។ ហេតុនេះហើយ​បានជា​គេ​ហៅ​ថា​សមុទ្រ ឈើ​។ វា​មិន​គ្របដណ្តប់​ដោយ​ទឹក​ទេ ប៉ុន្តែ​ពោរពេញ​ដោយ​ដើមឈើ​។ នៅពេល​យើង​មើល​ពី លើ​កំពូលភ្នំ នឹង​ឃើញ​ដើមឈើ​មាន​លក្ខណៈ​ដូចជា​ទឹករលក​អញ្ចឹង​ដែរ​៕

ប្រភព៖ក្រសួងទេសចរណ៍

LEAVE A REPLY